ក្រសួងទេសចរណ៍ ណែនាំ​៩​ចំណុច ដល់​មន្ទីរ​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ឲ្យ​ពង្រឹង​ការទប់ស្កាត់​មេរោគ​អូ​មី​ក្រុង​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ​ស្ដីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នូវ​មេរោគ​កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង​។​

​ក្នុង​សារាចរ​ណែនាំ​ខាងលើនេះ ក្រសួងទេសចរណ៍​បាន​ក្រើនរំលឹក​ដល់​មន្ទីរ​ទេស​ចរណ៍​រាជធានី​-​ខេត្ត និង​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​អំពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ឬ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP)៕

​ខាងក្រោម​នេះ​គឺជា​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close