ការប្រែប្រួល​អាកាសធាតុ​ឆ្នាំនេះ នឹង​ផ្តោត​សំខាន់​លើ​ផលប៉ះពាល់ ក្នុង​តំបន់ ទីក្រុង និង​ឆ្នេរសមុទ្រ

​បរទេស​៖ របាយការណ៍​ថ្មី​មួយ​ស្តីពី​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ អាច​នឹង​ជាការ​វាយតម្លៃ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត ប៉ុន្តែ​ថា​តើ​ការកើនឡើង​សីតុណ្ហភាព​ប៉ះពាល់​ដល់​គ្រប់​ភាវៈ​មានជីវិត​យ៉ាងដូចម្តេច​? នេះ​នឹង​ក្លាយជា​របាយការណ៍​ទី​ពីរ ក្នុងចំណោម​របាយការណ៍​សំខាន់ៗ​ចំនួន​បី​របស់​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) និង​ជា​លើកដំបូង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល COP26 កាលពី​ខែវិច្ឆិកា​។ ​អ្នកវិទ្យាសាស្ត្រ និង​មន្ត្រី នឹង​ផ្សព្វផ្សាយ​ការសន្និដ្ឋាន​របស់​ពួកគេ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ខាងមុខ​។

ការសិក្សា​នេះ នឹង​ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ផលប៉ះពាល់​ក្នុង​តំបន់ ក៏ដូចជា​លើ​ទីក្រុង និង​សហគមន៍​ឆ្នេរសមុទ្រ​។ IPCC បាន​អនុវត្ត​ការពិនិត្យ​ឡើងវិញ​ជា​ទ្រង់ទ្រាយ​ធំ​ទាំងនេះ នៃ​ការស្រាវជ្រាវ​ចុងក្រោយ​បំផុត ស្តីពី​ការឡើង​កំដៅ​ផែនដី​រៀងរាល់​ប្រាំមួយ ឬ​ប្រាំពីរ​ឆ្នាំ​ម្តង​ក្នុងនាម​រដ្ឋាភិបាល​។​ ​សំណុំរឿង​ទាំងបី​នេះ គឺជា​របាយការណ៍​វាយតម្លៃ​ទី​ប្រាំមួយ​។ អ្នកស្រាវជ្រាវ​ត្រូវបាន​បង្កើត​ឡើងជា​ក្រុមការងារ​ចំនួន​បី ដែល​មើល​លើ​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន ទំហំ​នៃ​ផលប៉ះពាល់ និង​ជម្រើស​សម្រាប់​ដោះស្រាយ​បញ្ហា​។​

​សម្រាប់​ទីក្រុង​ធំៗ​ជាច្រើន និង​ប្រទេស​កំពុងអភិវឌ្ឍន៍ របាយការណ៍​នឹង​គូសបញ្ជាក់ថា ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ មិនមែន​សំដៅលើ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​ឈានដល់​កម្រិត​សូន្យ​សុទ្ធ​នៅពេល​អនាគត​នោះទេ ប៉ុន្តែ​និយាយ​អំពី​ការដោះស្រាយ​ការគំរាមកំហែង​រយៈពេល​ខ្លី​បន្ថែមទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close