រដ្ឋមន្ត្រីការពារជាតិប្រទេសម៉ាឡេស៊ី បានឆ្លងកូវីដ១៩ហើយ!
លោក ហ៊ីសាមូឌីន ហ៊ូសេន (Hishammuddin Hussein) រដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាឡេស៊ីបានឆ្លងកូវីដ១៩ នេះបើតាមការិយាល័យរបស់លោកញ្ជាក់ នាថ្ងៃទី២២ កុម្ភៈ ២០២២។ ក្រសួងសុខាភិបាលថា លោករដ្ឋមន្ត្រីបានឆ្លង បើទោះបីជាលោកបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយក្តី។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះនឹងបន្តពិនិត្យការងារ អំឡុងការធ្វើចត្តាឡីស័កនេះ។ លោកថា លោកមានអាការៈល្អធម្មតាទេ ជាអ្វីលោករៀបរាប់តាមបណ្តាញសង្គម ធ្វីតធឺ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីនៅតែមានអត្រាឆ្លងខ្លាំង ជាពិសេស ក្នុងពេលរាតត្បាតនៃវីរុសអូមីក្រុង ក្នុងនោះ ឆ្លងប្រចាំថ្ងៃខ្ទង់ ជាង២ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។