នាវាទេសចរណ៍ សញ្ជាតិ Bahamas ១គ្រឿង បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៣ កុម្ភៈ ម្សិលមិញ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
មន្ត្រីសមត្ថកិច្ចនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរណ៍ទេ គឺជាដំណើរចូលចតដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវា តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ១៩កន្លងមក ដើម្បីចូលធ្វើការក្នុងនាវាវិញ។
ប្រភពដដែល បន្តថា នៅលើនាវាទេសចរណ៍នេះ មាននាវិកលើនាវាចំនួន ១៧១នាក់ (ស្រី ២២នាក់)។ ចំណែកនាវិក និងបុគ្គលិក អ្នកបម្រើការលើនាវាមកពីបណ្តាប្រទេសនានា ដែលនឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា មកចុះធ្វើការក្នុងនាវាទេសចរណ៍នេះវិញ មានចំនួន ៤៨៥នាក់ (ស្រី ៨៩នាក់) ។
សូមបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម ទទឹង ៣៦ម និងជម្រៅទឹក ៨.២ម, ការឈប់ចតនេះ អាចនឹងប្រើពេល៣ ឬ៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។