នៅថៃ កុមារអាយុក្រោម ៦ឆ្នាំ ជាង១០ម៉ឺននាក់ បានឆ្លងកូវីដ និងស្លាប់ ២៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលថៃបានប្រកាសថា ចំនួនកុមារអាយុ៥ឆ្នាំចុះក្រោមឆ្លងកូវីដ១៩ ក្នុងប្រទេស មានប្រមាណ១០ម៉ឺននាក់ហើយ កើនខ្លាំងពេលចាប់ផ្តើមមានកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។
ក្រសួងថា ចាប់តាំងពីការចាប់ផ្តើមវាយលុយនៃអូមីក្រុង ពោលគឺកាលពីខែមករា ២០២២ កុមារប្រមាណ១០០០នាក់អាយុក្រោម៦ឆ្នាំបានឆ្លង។ កាលពីសប្តាហ៍មុន មានកុមារវ័យទាំងនេះ ប្រមាណ៦០០០នាក់បានឆ្លង។
បើតាមតួលេខផ្លូវការ នៅថៃ មានកុមារ ១០៧ ០៥៩នាក់បានឆ្លងកូវីដ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ កុម្ភៈ ដែលស្មើនឹងប្រមាណ៥ភាគរយនៃអ្នកកើតកូវីដសរុបនៅថៃ ប្រមាណ២លាននាក់។ ក្នុងនោះដែរ មានកុមារ ២៩នាក់បានស្លាប់ព្រោះជំងឺនេះដែរ។
ប្រភពបានបន្ថែមទៀតថា កុមារភាគច្រើនឆ្លងពីសមាជិកក្នុងក្រុមគ្រួសារ ដែលបានឆ្លងពីខាងក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។