កូរ៉េខាងត្បូង អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩ លើ​កុមារ​អាយុ​ពី ៥​ដល់ ១១​ឆ្នាំ ជា​លើកដំបូង​

​សេ​អ៊ូ​ល​៖ ទីភ្នាក់ងារ​សុវត្ថិភាព​ឱសថ​របស់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​កុមារ​អាយុ​ពី​៥ ដល់​១១​ឆ្នាំ​ជា​លើកដំបូង ចំពេល​មាន​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​អូ​មី​ក្រុង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ស៊ី​ហួរ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​វ៉ាក់សាំង​២​ដូ​ស ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ក្នុងចំនោម​អនីតិជន​ដែលមាន​អាយុ​ពី​៥ ទៅ​១១​ឆ្នាំ ជាមួយនឹង​កម្រិត​ដូ​សទាប​ជាង​១០​មីក្រូ​ក្រាម ជាង​៣០​មីក្រូ​ក្រាម សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សុវត្ថិភាព​ចំណីអាហារ និង​ឱសថ​កូរ៉េខាងត្បូង​។​

​ក្រសួង​បាន​និយាយថា ការអនុញ្ញាត​នេះ​គឺមាន​គោលបំណង​ជួយ​បង្ការ​ការឆ្លង និង​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​របស់​កុមារ ចំពេល​មាន​ការរីក​រាលដាល​នៃ​វីរុស Omicron ដែល​កំពុង​វាយលុក​ខ្លាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close