រុស្ស៊ី​ វាយប្រហារ​ពី​គ្រប់​ទិស ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នាំគ្នា​ភៀសខ្លួន​ចេញពី​រដ្ឋធានី​

​នៅក្នុង​រូបភាព​វីដេអូ​បង្ហាញ​ឲ្យ​ឃើញថា មាន​ដុំ​ភ្លើង​យ៉ាង​ធំ​បង្ក​ចេញពី​ការ​ផ្ទះ​គ្រាប់បែក ដែល​កម្លាំង​ទ​ហាន​រុស្ស៊ី​វាយប្រហារ​ទៅលើ​ទីក្រុង Ivano Frankivsk ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្នុងពេល​ជាមួយគ្នានេះ ពលរដ្ឋ​នៅក្នុង​រដ្ឋធានី Kiev បាននាំគ្នា​សម្រុក​ចាក​ចេញពី​ទីក្រុង ទៅកាន់​តំបន់​មាន​សុវត្ថិភាប​ជាង​នេះ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាសថា កម្លាំង​ទាហាន​ប្រទេស​នេះ បាន​ប្រើប្រាស់​អាវុធ មី​ស៊ី​ល​ទំនើប​បំផុត​និង​ចំ​គោលដៅ​បំ​ភុ​ត​ដើម្បី​គ​ម្ទេ​ច​ទីតាំង​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​។ ក្នុងនោះ​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ទីតាំង​យោធា និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ដើម្បី​ផ្តាច់​ឬ​គល់​យោធា​អ៊ុយ​ក្រែ​ន​ដើម្បី​តតាំង ។ ក្នុងពេល​នេះដែរ​កម្លាំង​ទាហាន​រុស្ស៊ី​បានប្រកាសថា រដ្ឋាភិបាល​ទីក្រុង​Kiev មិនមាន​អ្វី​តដៃ​ជាមួយ​រុស្ស៊ី​នោះឡើយ​។​

​សារព័ត៌មាន​CNN នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ បាន​ដកស្រង់​ការប្រកាស​ពី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បញ្ជាក់ថា កម្លាំង​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​បានប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង រុស្ស៊ី ៥​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ។​

​ក្នុងពេល​ជាមួយគ្នានេះដែរ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio បានប្រកាសថា រុស្ស៊ី​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​រួមមាន ពី​ដែនអាកាស​ដើម្បី​កម្ទេច​ប្រពន្ធ​ការពារ​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន ការវាយប្រហារ​តាម​ដែន​គោក ការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង និង​វាយប្រហារ​ពី​ដែនសមុទ្រ ។ ក្រៅពីនេះ​ក៏មាន​ការវាយប្រហារ​តាម​បណ្តាញ់ អេ​ឡិច​ត្រូ​និ​ច ដើម្បី​គ្រប់គ្រង​ផ្ទៃដី​ដ៏​ធំ​របស់​អ៊ុយ​ក្រែ​ន​។​

​លោក Marco Rubio បាន​បញ្ជាក់ថា កម្លាំង​ទាហាន​រុស្ស៊ី​បាន​ព្យាយាម​គ្រប់គ្រង​អាកាសយានដ្ឋាន​យោ​នៅក្នុង​ទីគ្រុង Kiev ដើម្បី​ដណ្តើម​គ្រប់គ្រង​ទីក្រុង​នេះ​។ ព័ត៌មាន​ដែ​លោក Marco Rubio ប្រកាស​នោះ​គឺ​ពឹង​ផ្អែកទៅលើ​ព័ត៌មាន​ចារកម្ម​នៃ​គណៈកម្មការ​ចារកិច្ច​របស់​ព្រឹទ្ធសភា​អាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close