អង្គការសហប្រជាជាតិ ស្នើរឲ្យលុបទណ្ឌកម្មដឹកជញ្ជូនដល់ប្រទេសគុយបា
អង្គការសហប្រជាជាតិនៅថ្ងៃទី១ខែវិច្ឆិកា បានអំពាវនាវដល់អាមេរិក ឲ្យបញ្ចប់ការដាក់ទណ្ឌកម្ម ដឹកជញ្ជូនទៅលើប្រទេសគុយបា ដែលបានអនុម័តជាច្រើនទស្សវត្តកន្លងមក ។
ការបោះឆ្នោត អនុម័ត ដោយមានសម្លេងគាំទ្រ រហូតដល់ទៅ១៨៩ លើ១៩៣សម្លេង ។ មានប្រទេសតែពីរប៉ុណ្ណោះដែលបោះឆ្នោត ប្រឆាំង គឺ អាមេរិក និងអីស្រាអែល ចំណែកអ៊ុយក្រែន និង ម៉ាឌូវ៉ា មិនចូលរួមបោះឆ្នោតឡើយ។ ។ សមាជិកអង្គការសហប្រជាជាតិ មានប្រទេសជាសមាជិក ១៩៣ប្រទេស បានច្រានចោលការចោទប្រកាន់របស់អាមេរិកទៅលើប្រទេសគុយបានដែលបានបំពានច្បាប់សន្ធិមនុស្ស ដែលអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើគុយបាចាប់តាំងពីឆ្នាំ ១៩៦២។ កន្លងមក កាលពីថ្ងៃទី២៣ខែតុលា ភាគីអាមេរិក បានបន្ថែម ច្បាប់ទៅលើទណ្ឌកម្មដឹកជញ្ជូន គុយបា ដោយចោទប្រកាន់ ដាក់គំនាបទៅលើអ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសនោះ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានថ្កោលទោស រដ្ឋាភីបាលអាមេរិក ដែលបានអនុម័តគោលនយោបាយតឹងតែងទៅលើ ប្រទេសផ្សេងទៀត ។ មិនតែប៉ុណ្ណោះអាមេរិកបានរំលោភបំពានសន្ធិមនុស្ស ដោយ កាត់ផ្តាច់ ឪពុកម្តាយ ជាមួយកូនតូចនៅព្រំដែន ជាប់មិចស៊ីកូគឺជាឧទាហរណ៏ ។លោកបន្តទៀតថា រដ្ឋាភិបាលអាមេរិក គ្មានសិទ្ធនៅក្នុងការរិះគន់គុយការ ឬប្រទេសផ្សេងទៀត ពីសន្ធិមនុស្ស ។ រដ្ឋមន្ត្រីការបរទេសគុយបាបានបញ្ចាក់ទៀតថា ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺជាការបំពានច្បាប់ អន្តរជាតិ ។ នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ មានប្រទេស ១៩១គាំទ្រ ក្នុងនោះមាន ២ប្រទេសអាមេរិកនិងអីស្រាអែល ប្រឆាំង ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។