អគ្គនាយកដ្ឋាន​គយ កែសម្រួល​ការនាំ​សាច់​ប​ង្ក​ក និង​ទំនិញ​បង្កក ចូល​កម្ពុជា​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​កែសម្រួល​វិធានការ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វី​៥-១៩ ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ការកែសម្រួល​នេះ ដោយសារ​សង្កេតឃើញ​ស្ថានភាព នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វីរុស​ប្រភេទ Delta នៅតាម​បណ្តា​ប្រទេស ប្រភព​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត​ចូលមក​កម្ពុជា មាន​ភាព​ធូរស្រាល ស្រប​ពេលដែល​ស្ថានភាព​ការរីក​រាលដាល នៃ​វីរុស​ប្រភេទ បំប្លែង​ថ្មី Omaron ស្ថិតក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន ហើយ​លទ្ធផល នៃ​ការធ្វើ​តេស្ត លើ​សាច់​បង្កក នាពេល​កន្លងមក ពុំ​ឃើញ​មាន​វត្តមាន​វិ​រុស​កូ​វីដ​-១៩ ។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ការសម្រេច​លើកលែង “​ការតម្រូវ​ឱ្យមាន វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់ថា គ្មាន​វីរុស​កូ​វីដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នាំចេញ​” ដូច​មានចែង​ក្នុង​ចំណុច ២ នៃ​លិខិត​លេខ ២២៩៩/២១ អគរ ។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើកឡើងថា ដោយឡែក ចំពោះ​មុខទំនិញ​ត្រជាក់ និង​ទំនិញ​បង្កក នាំចូល​ពី​ប្រទេសជិតខាង មន្ត្រី​គយ និង​រដ្ឋាករ មាន សមត្ថកិច្ច​ត្រូវ​បន្ត​អនុវត្ត​វិធានការ​អនាម័យ និង​វិធានការ​សុខាភិបាល ឲ្យ​បាន​ហ្មត់ចត់ ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​សំបក​វេច​ខ្ចប់ និង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​៕​

Samples of the imported buffalo meat which were sent for laboratory testing. Facebook

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close