សមត្ថកិច្ច ដកហូតសាច់សត្វព្រៃជាង ១០០គីឡូក្រាម នៅក្នុងខេត្តកោះកុង
ខេត្តកោះកុង៖ ក្នុងកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញ បានឆ្មក់ចាប់បង្ក្រាបបទល្មើសសត្វព្រៃ ១ករណី ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់ ៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន ១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើន ដែលមានទម្ងន់ ៥០គីឡូក្រាម ពីភោជនីយដ្ឋានមួយកន្លែង ក្នុងខេត្តកោះកុង។
ចំពោះសត្វអណ្តើក ដែលនៅរស់ក្រុមការងារ ក៏បានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ
ការបរិភោគសាច់សត្វព្រៃ គឺជាការជំរុញអោយមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។