UN ដកលុយ ២០លានដុល្លារ ពីមូលនិធិឆ្លើយតបបន្ទាន់ ជួយពលរដ្ឋអ៊ុយក្រែន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អានតូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានប្រកាសថា UN នឹងបែងចែកលុយ២០លានដុល្លារអាមេរិក ពីមូលនិធិសង្គ្រោះបន្ទាន់ CEFR ចំណាយលើតម្រូវការបន្ទាន់នៅអ៊ុយក្រែន ក្នុងពេលមានការធ្វើប្រតិបត្តិការយោធារបស់រុស្ស៊ី។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រុងញ៉ូវយ៉ក ថ្មីៗនេះ ថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ពួកយើងនឹងដកថវិការភ្លាមៗ ចំនួន២០លានដុល្លារ ពីមូលនិធីឆ្លើយតបបន្ទាន់ ដើម្បីបំពេញសេចក្តីត្រូវការបន្ទាន់»។
លោកថា «ពួកយើងនិងដៃគូមនុស្សធម៌ ត្រូវតែនៅជាមួយ ចែកចាយជាមួយ និងជួយប្រជាពលរដ្ឋអ៊ុយក្រែន ក្នុងពេលមានតម្រូវការ»។
លោកបន្ថែមទៀតថា មន្ត្រីអង្គការសហប្រជាជាតិកំពុងធ្វើការជាមួយគ្រប់ភាគី ដើម្បីផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិត ដោយលោកអះអាងថា ការការពារជនស៊ីវិលត្រូវតែជារឿងអាទិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។