ករណី​លិច​ទូក​ទេសចរណ៍ នៅ​វៀតណាម​ បណ្តាល​ឲ្យ​មនុស្ស ១៣​នាក់ បាន​បាត់​បង់ជីវិត

វៀតណាម​​៖ មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់ បាន​ស្លាប់ និង​៤​នាក់​ទៀត​បាត់​ខ្លួន បន្ទាប់ពី​ទូក​ទេសចរណ៍​មួយ​បាន​ក្រឡាប់ ដោយសារ​អាកាសធាតុ​មិនល្អ​នៅ​ឆ្នេរសមុទ្រ​ទីក្រុង Hoi An ដែលជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​របស់​វៀតណាម​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​CNA កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង​នៅពេលដែល​កប៉ាល់​ដឹក​អ្នកទេសចរ​ក្នុងស្រុក និង​សមាជិក​នាវិក​ចំនួន ៣៩​នាក់​កំពុង​ត្រឡប់​ពី​កោះ Cu Lao Cham ដែលជា​កន្លែង​ពេញនិយម​សម្រាប់​ការ​មុជទឹក ការ​មុជ និង​កីឡា​ក្នុង​ទឹក​ទៅ​ទីក្រុង Hoi An ។​

​ប្រធាន​បក្សកុម្មុយនិស្ត​ក្នុងស្រុក លោក Nguyen Sinh បាន​បញ្ជាក់ថា មនុស្ស​១៣​នាក់​បាន​លង់ទឹក​ស្លាប់ និង ៤​នាក់​កំពុង​បាត់​ខ្លួន​។ លោក​បន្ថែមថា អ្នកទេសចរ​ទាំងអស់​ជា​ជនជាតិ​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close