ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច កំពុងតែ​ជំរុញ​ឲ្យ​រុស្ស៊ី​ឈានដល់​ស​ង្រា​ម​លោក​លើក​ទី​បី​

​ប្រធានាធិបតី បេឡា​រ៉ូ​ស លោក Alexander Lukashenko នៅ​ថ្ងៃទី ២៨​ខែកុម្ភៈ បានប្រកាសថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច កំពុង​ជំរុញ​រុស្ស៊ី​ធ្លាក់​ចូលក្នុង​សង្គ្រាមលោកលើកទីបី​។ ក្នុងពេល​នេះដែរ ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​ព្រមាន​ពី​ការប្រើប្រាស់​អាវុធ​បរមាណូ​។​

​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បញ្ជា​ដល់​កម្លាំង​អាវុធ​បរមាណូ​ត្រៀមលក្ខណៈ រងចាំ​ទទួល​បទបញ្ជារ​ក្នុងការ​វាយប្រហារ​ទៅលើ​គោលដៅ ។ អាមេរិក​បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​សកម្មភាព​របស់​រុស្ស៊ី គឺជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់​បំផុត មិនអាច​ទទួលយកបាន​ឡើយ​។​

​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា ក្នុងពេលដែល​លោកខាងលិច បាន​«​ទម្លាក់​គ្រាប់បែកបរមាណូ​សេដ្ឋកិច្ច​» ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ធ្វើ​ឲ្យ​រុស្ស៊ី​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​យ៉ាងខ្លាំង​។ ទាំងនោះ​ហើយ​រុស្ស៊ី​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​បរមាណូ​យុទ្ធសាស្ត្រ​ដើម្បី​យកឈ្នះ ក្នុង​សង្គ្រាម​មួយ​នេះ បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី​នឹងត្រូវ​ដួលរលំ​ម្តងទៀត ហើយ​លើក​នេះ​អាច​ធ្ងន់​ធ្ងូ​ជាង​អតីត​សភាព​ស៊ូ​វៀត​ទ​ទៀត​។ ទាំងនោះ​ហើយ​រុស្ស៊ី​ចាំបាច់​ត្រូវតែ​យកឈ្នះ​លើ​ប្រទេស​លោកខាងលិច​។​

​នៅពេល​នេះដែរ ក្រសួងការពារជាតិ​អាមេរិក បាន​ព្រមាន​ថា សកម្មភាព​របស់​ប្រធានាធិបតី​ពូ​ទីន អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងខ្លាំង ។ នៅពេល​នេះដែរ គេ​មិនទាន់​ដឹងថា អាមេរិក បានដាក់​កម្លាំង​បរមាណូ​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុង​ភាពអាសន្ន​ត្រៀម​វាយប្រហារ​តបត​ជាមួយ​រុស្ស៊ី​ដែរឬទេ​។​

​ក្នុងពេល​នេះដែរ​អគ្គលេខាធិការ​អង្គការ​ណា​តុ លោក Jens Stoltenberg​បាន​លើកឡើងថា ការប្រើប្រាស់​កម្លាំង​បរមាណូ​គំរាមកំហែង របស់​លោកពូ​ទីន គឺជា​រឿង អាក្រក់​និង​ខ្វះ​ការទទួលខុសត្រូវ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close