កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ អូ​មី​ក្រុង​ថ្មី ៣៥៦​នាក់ ខណៈ​ជាសះស្បើយ ៤១៩​នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ប្រភេទ​អូ​មី​ក្រុង​ចំនួន ៣៥៦​នាក់ ក្នុងនោះ​ករណី​នាំចូល ១៤​នាក់ និង​ឆ្លង​ក្នុង​សហគមន៍ ៣៤២​នាក់ ចំណែក​អ្នកជំងឺ​ជាសះស្បើយ ៤១៩​នាក់ និង​ពុំមាន​អ្នកស្លាប់​ទេ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣​ម៉ឺន ២៧៦​នាក់​, អ្នកជា​សះស្បើយ​សរុប ១២​ម៉ឺន ៣​ពាន់ ៧៧២​នាក់​, ស្លាប់​សរុប ៣​ពាន់ ០៣២​នាក់​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៤,៥៦៣,៥១២​នាក់​។ ក្នុងនោះ​រួមមាន​៖

១៖ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ១០,២៣៨,៨៨៦​នាក់​
២៖ ចាប់ពី​អាយុ​១២​ដល់​១៨​ឆ្នាំ ១,៨២៥,០៨០​នាក់​
៣៖ ចាប់ពី​អាយុ​០៦​ដល់​១២​ឆ្នាំ ២,០២៥,៨៤៤​នាក់​
៤៖ អាយុ​៥​ឆ្នាំ ៣៤៨,០៩៦​នាក់​
៥៖ អាយុ​៣​ឆ្នាំ ដល់​៥​ឆ្នាំ ១២៥,៦០៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close