រុស្ស៊ី ជម្លៀសពលរដ្ឋចេញពីអឺរ៉ុបជាបន្ទាន់
អាចនិយាយបានថា សង្គ្រាមបរមាណូកាន់តែខិតជិតហើយ ក្រោយពេលប្រធានាធិបតីពូទីនគំរាមពីការប្រើប្រាស់បរមាណូក្នុងសង្គ្រាម។ ក្នុងពេលនេះរុស្ស៊ីបានជំរុញឲ្យជម្លៀសពលរដ្ឋចេញពីតំបន់អឺរ៉ុបជាបន្ទាន់។ ជាមួយគ្នានេះដែរ អាមេរិក និងអឺរ៉ុបក៏បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ផងដែរ។
សារព័ត៌មាន RT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបាននិងកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចាកចេញពីតំបន់អឺរ៉ុប ក្រោយពេលប្រទេសអ៊ឺរ៉ុបបិទទ្វារ ដែនអាកាស ជាមួយរុស្ស៊ី ។ នាយកដ្ឋានអាកាសចរណ៍ដឹកជញ្ជូនតាមដែនអាកាសរុស្ស៊ី FATA បានប្រកាសនៅថ្ងៃទី ២៨ខែកុម្ភៈថា កំពុងតែធ្វើការជាមួយក្រសួងការបរទេសដើម្បីបញ្ជូនពលរដ្ឋរុស្ស៊ីចេញពីប្រទេសតំបន់អឺរ៉ុប ។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលអឺរ៉ុបបិទដែនអាកាសជាមួយរុស្ស៊ី ដើម្បីប្រឆាំងសង្គ្រាមវាយប្រហារអ៊ុយក្រែន។
ដោយសារតែអឺរ៉ុបបិទដែនអាកាសជាមួយរុស្ស៊ី ពលរដ្ឋរុស្ស៊ីដែលចង់វិលត្រឡប់ទៅប្រទេសវិញអាចទៅកាន់ប្រទេសតួកគីឬ បណ្តាប្រទេសអារ៉ាប់រួម ដែលនៅមានជើងហោះហើររបស់រុស្ស៊ី។ ក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានលុបជើងហោះហើរទាំងអស់ទៅកាន់តំបន់អឺរ៉ុប ។
ជាមួយគ្នានេះដែរ អាមេរិកក៏បានស្នើដល់ពលរដ្ឋរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី កាន់តែឆាប់កាន់តែល្អ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំង អាផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ក្នុងនោះមានសង្គ្រាមបរមាណូ ឬសង្គ្រាមលោកលើកទីបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។