ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា, អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ពីកម្រិតខ្សោយទៅបង្គួរដោយអន្លើ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២។
ក្នុងអំឡុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលដូចតទៅ៖
* ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមក ពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។
* ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C
* អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
* អាចមានភ្លៀង លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។