និស្សិតបរទេស ៨ម៉ឺននាក់ កំពុងជាប់គាំងនៅអ៊ុយក្រែន ដោយសាតឲរការផ្ទុះអាវុធ
យោងតាមទិន្នន័យពីក្រសួងអប់រំ និងវិទ្យាសាស្ត្ររបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា មាននិស្សិតអន្តរជាតិប្រហែល ៨០០០០ នាក់សិក្សា នៅប្រទេសអ៊ុយក្រែន ដោយពួកគេកំពុងជាប់គាំងនៅទីនោះ ព្រោះតែការផ្ទុះអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ប្រភពថា ភាគច្រើន បំផុត មក ពី ប្រទេស ឥណ្ឌា តាម ពី ក្រោយ ដោយ ប្រទេស ម៉ារ៉ុក អាស៊ែបៃហ្សង់ តូមិននីស្ថាន និង នីហ្សេរីយ៉ា។
ពួកគេកំពុងស្ថិតក្នុងហានិភ័យ ស្របពេលមានការផ្ទុះអាវុធ រវាងរុស្ស៊ីនិងអ៊ុយក្រែន ចេះតែបន្តកើនឡើង យ៉ាងណាក៏ដោយ ក៏មានបណ្តាប្រទេសមួយចំនួនបានជម្លៀសបានជម្លៀសនិស្សិតទាំងនោះ បណ្តើរៗហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។