អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​កម្រាល​ផ្លូវ​ចូល​ប្រាសាទ​ព្រះ​គោ

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​កម្រាល​ផ្លូវ​ចូល​ប្រាសាទ​ព្រះ​គោ ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។

​ការងារ​សំខាន់​ចំពោះមុខ​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ជួសជុល រួមមាន ជួសជុល​ពង្រឹង​កម្រាល​ថ្មបាយក្រៀម​ដែល​បុព្វបុរស​បាន​ក្រាល​លើផ្លូវ​ចូល​ប្រាសាទ ដែល​ថ្ម​មួយចំនួន​ត្រូវ​ពុកផុយ បាក់ស្រុត និង​បាត់បង់​ឡើងវិញ​។ ដោយ​ធ្វើការ​ពង្រឹង​គ្រឹះ​ក្រោម ជួសជុល​ថ្ម​ដែល​បាក់​ខូច និង​ស្វែងរក​ថ្ម​ដែល​បាត់​មក​ដាក់​តាម​ទីតាំង​ដើម​។

​ការងារ​ជួសជុល ថែទាំ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​អភិរក្ស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ជាប្រចាំ ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទបុរាណ អោយនៅ​គង់វង្ស​យូរអង្វែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close