ក្រុមកីឡា​គ្រី​ឃី​ត​ជនពិការ​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​ពាន T-20 ASIA Cup 2023 នៅ​ប្រទេស​ប៉ា​គី​ស្ថាន​

​តាមរយៈ​គោលដៅ​នៃ​ឆន្ទៈ​រួមគ្នា​របស់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា ដែល​បាន​ព្រមព្រៀង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​បានប្រកាស​ពី​ការត្រៀមខ្លួន​ចូលរួម​ចូលរួម​ប្រកួត​របស់​ក្រុមកីឡា​គ្រី​ឃី​ត​ជនពិការ​ជម្រើសជាតិ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ ពានរង្វាន់ T-20 Asia Cup នា​ខែមករា​-​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ក្រុម​ជនពិការ​ចំនួន​១១​រូប ដែល​ប្រើប្រាស់​រទេះរុញ នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា​នឹងចូលរួម​ហ្វឹកហាត់ និង​ចូលរួម​ជា​កីឡាករ​ជម្រើសជាតិ​កីឡា​គ្រី​ឃី​ត​។​ ​គោលបំណង​ចម្បងៗ​នៃ​ភាពជា​ដៃគូ ដែល​ចុះ​កិច្ចព្រមព្រៀង​ដោយ​ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​លោក សែន វិទ្យា ប្រធាន​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា គឺ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ លើកកម្ពស់ និង​អភិវឌ្ឍន​កីឡា​គ្រី​ឃី​ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

ជាមួយគ្នានេះ វា​ក៏​ជាការ​បង្កើត​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ ដើម្បី​អភិវឌ្ឍ​ប្រភេទ​កីឡា (Cricket GAME) ព្រមទាំង​ចូលរួម​ង្កើ​ត​ឲ្យ​មាន​ក្រុមកីឡា​គ្រី​ឃី​ត​ជាតិ​ជនពិកា ដើម្បី​ចូលរួម​ការប្រកួត​កម្រិត​អន្តរជាតិ​។​ ​តាមរយៈ​ការគាំទ្រ និង ការចូលរួម​កិច្ចសហប្រតិបត្តិការ​រ​បស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នេះ សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា នឹង​ក្លាយជា​ស្ថាប័ន​គ្រប់គ្រង​តែមួយគត់ ក្នុងប្រទេស​កម្ពុជា ដើម្បី​តែងតាំង​ក្រុមកីឡា​គ្រី​ឃី​ត​ជាតិ​សម្រាប់​ជនពិកា​។ សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា​បានប្រកាស​តែងតាំង​ជា​ផ្លូវការ​ឯកឧត្តម យី វាសនា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា​ផងដែរ​។​

​បច្ចុប្បន្ន សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ និង​ចូល​ជា​សមាជិកភាព​ពេញសិទ្ធិ​តំណាង​ឲ្យ​កម្ពុជា​របស់​សហព័ន្ធ​គ្រប់គ្រង​កីឡា​អាស៊ី​សម្រាប់​កីឡា​ជនពិការ (Asian Turf & Track Federation-ATTF) និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ជា​សមាជិកភាព​ពេញសិទ្ធិ​តំណាងឱ្យ​កម្ពុជា​របស់​ក្រុមប្រឹក្សា​កីឡា​គ្រី​ឃី​ត​ជនពិការ​អន្តរជាតិ (International Wheelchair Cricket Council-IWCC) ផងដែរ​។​

​គួរ​បញ្ជាក់ថា សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា (CRICKET FEDERATION CAMBODIA ASSOCIATION) គឺជា​សមាគម​កីឡា​មិន​ស្វែងរក​ប្រាក់ចំណេញ ហើយ​បាន​ដំណើរការ​នូវ​សកម្មភាព​របស់ខ្លួន​តា​ម​ផ្លូវច្បាប់ ស្របតាម​បទ​បញ្ញា​ត្តិ​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close