តម្លៃប្រេងហក់ឡើងដល់ ៤៨០០រៀលក្នុងមួយលីត្រ

យោង​តាម​សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា សម្រាប់ដើមខែមីនា ឆ្នាំ​២០២២នេះ ពោល​គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២២ តម្លៃប្រេងសាំងត្រូវលក់រាយតាមស្ថានីយ៍ នឹង​ត្រូវ​កំណត់ ៤៨០០រៀល​ក្នុង​មួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤៥០០រៀលក្នុងមួយលីត្រ។

ការហក់ឡើងនៃតម្លៃប្រេងនៅ​កម្ពុជានេះ បើតាម​ការ​បញ្ជាក់របស់​ក្រសួងពាណិជ្ជកម្ម គឺ​ដោយ​សា​រតែតម្លៃប្រេង​អន្តរជាតិ​ឡើងថ្លៃ ដោយ​បើ​គិត​ជាតម្លៃលក់រាយ គឺមាន​រហូត​ដល់ទៅ ៤៩៦០រៀល​ក្នុង​មួយលីត្រ ប៉ុន្តែ​ដើម្បីជួយ​សម្រួល​ដល់ជីវភាព​របស់ប្រជាជន និងដោយ​មានការ​រួម​ចំណែក​ពីក្រុមហ៊ុនចែកចាយប្រេង​ឥន្ធនៈនៅ​កម្ពុជា សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានសម្រេច​បញ្ចុះ​តម្លៃ​លក់រាយប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៤សេនដុល្លារ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close