កុមារ៧លាន៥សែននាក់ នៅអ៊ុយក្រែន ស្ថិតក្នុងហានិភ័យ
ប្រតិបត្តិការយោធានៅអ៊ុយ ក្រែន បង្កការគំរាមកំហែងភ្លាមៗ និងកាន់តែកើនឡើងដល់អាយុជីវិត និងសុខុមាលភាពរបស់កុមារ ៧,៥ លាននាក់របស់ប្រទេសនេះ នេះបើតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) នាពេលថ្មីៗនេះ។
ប្រភពថា តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈកុមារមានការភ័យខ្លាច តក់ស្លុត និងអស់សង្ឃឹមចំពោះសុវត្ថិភាព។ មនុស្សរាប់សែននាក់កំពុងចលាចល ដែលភាគច្រើនជាស្ត្រី និងកុមារ។ គ្រួសារជាច្រើនត្រូវបានបំបែកចេញពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ឥឡូវនេះ យូនីសេហ្វ កំពុងពង្រីកការផ្តល់មនុស្សធម៌នៅភាគខាងកើត និងពង្រីកទូទាំងប្រទេស តាមតម្រូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។