អា​មេ​រិច បិទ​ដែនអាកាស​អាមេរិក ចំពោះ​យន្ដហោះ​រុស្ស៊ី

វ៉ា​សី​ន​តោន​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានប្រកាស​ពី​ការបិទ​ដែនអាកាស​របស់ខ្លួន ចំពោះ​យន្ដហោះ​រុស្ស៊ី កំឡុង​សុន្ទរកថា ប្រចាំឆ្នាំ​ស្ដីពី​ស្ថានភាព​សហព័ន្ធ (State of the Union address) ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​)​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃ​ពុធ ទី​២ ខែមីនា ឆ្នាំ​២០២២​។​

​ថ្លែង​ទៅកាន់​សមាជិកសភា​អាមេរិក លោក បៃ​ដិ​ន បានបញ្ជាក់​ដូច្នេះ​ថា «​នៅ​យប់​នេះ​, ខ្ញុំ​សូម​ប្រកាសថា​យើង​នឹងចូលរួម​ជាមួយ​សម្ពន្ធ​មិត្ត របស់​យើង ក្នុង​ការបិទ​ដែនអាកាស​អាមេរិក​ចំពោះ​យន្ដហោះ​ទាំងអស់​របស់​រុស្ស៊ី ដែល​នេះ​នឹង​កាន់តែ​ធ្វើឱ្យ​រុស្ស៊ី​ឯកោ និង​បន្ថែម​សម្ពាធ​លើ សេដ្ឋកិច្ច​របស់​ពួកគេ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close