រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចារជុំទី២ នៅថ្ងៃនេះ!
កៀវ៖ ស្របពេលដែលការចរចាជុំទីមួយ មិនមានលទ្ធផលជាក់ស្តែងនោះ គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន កំពុងរំពឹងថា កិច្ចចរចាសន្តិភាពជុំទីពីរ ដែលត្រូវបានគេរាយការណ៍ថា អាចនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
ខណៈពេលដែលភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការបន្តដំណើរការចរចារគ្នា ពិភពលោកកំពុងជួបភាពតានតឹងជាមួយនឹងការដោះស្រាយការផ្ទុះចេញពីជម្លោះយោធា ចំពេលដែលតម្លៃមាស ប្រេង និងអនាគតកសិកម្មកើនឡើងយ៉ាងខ្លាំង។
ប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើងនោះ ចិន រួមជាមួយប្រទេស និងអង្គការអន្តរជាតិជាច្រើនផ្សេងទៀតបានកំពុងអំពាវនាវឱ្យអ៊ុយក្រែន-រុស្ស៊ីជួយរកដំណោះស្រាយតាមរយៈការចរចា ខណៈការពារជម្លោះកុំឱ្យកាន់តែតានតឹង ឬឈានចេញពីការគ្រប់គ្រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។