កងទ័ពរុស្ស៊ីជិត ៥០០នាក់ស្លាប់ និងជិត ១,៦០០នាក់របួស
ម៉ូស្គូ៖ យោធារុស្ស៊ីបានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ទាហានរុស្ស៊ីចំនួន ៤៩៨នាក់បានស្លាប់ និងជិត ១,៦០០នាក់ផ្សេងទៀតរងរបួសធ្ងន-ស្រាល ក្នុងអំឡុងប្រតិបត្តិការវាយលុកដែលកំពុងបន្តលើអ៊ុយក្រែន។ ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ីក៏បានច្រានចោលរបាយការណ៍ដែលថា មានអ្នកស្លាប់ និងរបួសរាប់មិនអស់ ដោយចាត់ទុកការអះអាងនេះថា ជាព័ត៌ មានមិនពិតដែលមានប្រភពចេញពីសត្រូវ។
បើតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ីនោះ អង្គភាពកងទ័ពអ៊ុយក្រែន និងកងកម្លាំងប្រដាប់អាវុធស្តាំនិយម តាមសេចក្តីរាយការណ៍បានបាត់បង់ទាហានយ៉ាងហោចណាស់ ២,៨៧០នាក់ ខណៈ ៣,៧០០នាក់ផ្សេងទៀតបានរងរបួស។
ក្រសួងបន្ថែមថា ទាហានអ៊ុយក្រែនប្រមាណ ៥៧២នាក់ត្រូវបានចាប់ឃុំខ្លួន។
តួលេខផ្លូវការនៃជនរងគ្រោះដែលបានប្រកាសដោយទីក្រុងម៉ូស្គូ ខាងលើនេះ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីការអះអាងដែលធ្វើឡើងកន្លងមក ដោយទីក្រុងកៀវ ដែលបាននិយាយថា ទាហានរុស្ស៊ីជាង ៥,៨០០នាក់បានស្លាប់ ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។