ទីក្រុង​ធំ​របស់​អ៊ុយ​ក្រែ​ន ធ្លាក់ចូល​ក្នុង​ដៃ​កម្លាំង​ទាហាន​រុស្ស៊ី​ជា​បន្តបន្ទាប់​

​កម្លាំង​ទាហាន​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Kherson ។ មន្ត្រី​អ៊ុយ​ក្រែ​ន​បញ្ជាក់ថា នេ​ហ​ជាទី​ក្រុង​ធ​ម​ដំបូង​គេ​បង្អស់​របស់​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់​ចូលក្នុង​ដៃ​ទាហាន​រុស្ស៊ី​។​

​ការបាត់បង់​ទីក្រុង Kherson ដែលមាន​ពលរដ្ឋ​ជាង​៣​សែន​នាក់​រស់នៅ​ស្ថិតនៅ​ភាគ​ខាងលិច​គ្រី​មៀ​គឺជា​ការបាត់បង់​យ៉ាង​ធំធេង ហើយ​ទីក្រុង​នេះ​នឹង​ជួយ​ដល់​រុស្ស៊ី​គ្រប់គ្រង​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​នៅ​តំបន់​ភាគខាងត្បូង អ៊ុយ​ក្រែ​ន ។​

​អភិបាលក្រុង Kherson លោក Kolykhayev បាន​បញ្ជាក់ថា កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន មិនមាន​វត្តមាន​នៅក្នុង​ទីក្រុង​នេះ​ទៀតឡើយ​។ ចំណែក​ពលរដ្ឋ​នៅ​ទីនោះ​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម បទបញ្ជារ​របស់​កម្លាំង​ទាហាន​រុស្ស៊ី​។​

​លោក Kolykhayev បាន​បញ្ជាក់ថា​«​ខ្ញុំ​មិនបាន​សន្យា​អ្វី​ជាមួយ​ពលរដ្ឋ​នោះឡើយ ខ្ញុំ​គ្រាន់តែ​បារម្ភ​ពី​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​នៅក្នុង​ទីក្រុង​នោះឡើយ ខ្ញុំ​គ្រាន់តែ​ស្នើ​ដល់​ទាហាន​រុស្ស៊ី​កំ​ផ្ទុះអាវុធ​ទៅលើ​ពលរដ្ឋ ។ ពេលនេះ​យើង​មិនមាន​កម្លាំងប្រដាប់អាវុធ​នៅក្នុង​ទីក្រុង​ទៀតឡើយ មានតែ​ពលរដ្ឋ​ដែល​ចង់​បន្ត​រស់នៅក្នុង​ទីក្រុង​នេះ​»​។​

​ចំ​ណែ​នៅក្នុង​ទីក្រុង​កៀវ​វិញ​នៅ​ព្រឹក​ថ្ងៃទី ៣​ខែកុម្ភៈ​មាន​ករណី​វាយប្រហារ​៤​លើក​ពី​ប្រទេស​រុស្ស៊ី ដោយមាន​សំឡេង​ផ្ទុ​ង​ខ្លាំងៗ​ចំនួន​ពីរលើក​នៅក្នុងរ​ដ្ធ​ធានី និង​ពីរលើក​ទៀត​នៅ​ជិត​ស្ថានីយ៍​រថភ្លើង​។​

​មកទល់ពេលនេះ មាន​ទាហាន ៤៩៨ នាក់​ស្លាប់ និង ១៦០០​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​អ៊ុយ​ក្រែ​ន ។ ជាមួយគ្នានេះដែរ កម្លាំង​ទាហាន​អ៊ុយ​ក្រេ​ន​ដល់​ទៅ ២៨៧០​នាក់​ស្លាប់ និង ៣៧០០​នាក់​រងរបួស​។ ជាមួយគ្នានេះដែរ មាន​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន ៥៧២​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​ឈ្លើយសឹក​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close