​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២២​នេះ​។​

​គ្រា​ដែល​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ យាង​ទៅ​ប្រទេស​ចិន​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួល​ជា​ប្រមុខរដ្ឋស្តីទី​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ តែងតែ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ តាមរយៈ​ការយាង​របស់​ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close