ក្រោយកិច្ចពិភាក្សាមិនទទួលបានលទ្ធផលល្អ អាមេរិក បង្កើត «ខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ» ជាមួយរុស្ស៊ី
កិច្ចពិភាក្សារវាងគណប្រតិភូ អ៊ុយក្រែននិងរុស្សី មិនទទួលបានលទ្ធផលដូចការរំពឹងទុក ។ ក្នុងពេលនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយ។
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួ«ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ក្នុងគោលបំណងបង្ការ និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំ, ជម្លោះយោធា ឬភាពតានតឹងដោយផ្ទាល់រវាងប្រទេសទាំង២»។យក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀសការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ធ្លាប់បានបង្កើតខ្សែទូរស័ព្ទក្រហមដោយជោគជ័យជាមួយរុស្ស៊ីផងដែរ កាលពីអតីតកាល ក្នុងនោះរួមមានទាំងអំឡុង សង្គ្រាមនៅស៊ីរី ជាទីដែលទីក្រុងម៉ូស្គូ បានធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថាមិនមានកងទ័ពអាមេរិកណាម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែអាមេរិក និងប្រទេសជាសមាជិកមួយចំនួនរបស់ NATO កំពុងបារម្ភ ខ្លាចក្រែងសង្គ្រាមនៅអ៊ុយក្រែនរាលដាលឆ្លងហួសព្រំដែន។
បន្ថែមពីលើនេះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនក៏កំពុងបញ្ជូនជំនួយក្នុងនោះមានទាំងអាវុធ ឱ្យអ៊ុយក្រែនផងដែរ ដែលនេះហើយជាក្ដីបារម្ភ ថាសង្គ្រាមនឹងកាន់តែក្ដៅគគុក ខណៈរុស្ស៊ីបានព្រមានហើយថាអ្នកដែលលូកដៃជួយអ៊ុយក្រែន នឹងទទួលរងការឈឺចាប់មិនធ្លាប់មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។