នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ឆ្លងកូវីដ១៩ហើយ!
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម ប៊ូ គីយ៉ុន (Kim Boo-kyum) បានឆ្លងជំងឺកូវីដ១៩ នេះបើតាមការការិយាល័យប្រកាសឲ្យដឹង នាថ្ងៃទី៣ មីនា ២០២២។
កូរ៉េខាងត្បូងកំពុងមានករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ក្នុងកម្រិតដ៏ខ្ពស់ ពុំធ្លាប់មាន នាសប្តាហ៍នេះ ជាមួយនឹងវាយលុកខ្លាំងពីប្រភេទថ្មីអូមីក្រុង។
មន្ត្រីជំនិតរបស់លោកបានប្រាប់ថា លោកនាយករដ្ឋមន្ត្រីក្អកបន្តិចបន្តួច ព្រឹកមិញនេះ ប៉ុន្តែ មានអាការស្រាលធម្មតាទេ ហើយទទួលការព្យាបាលនៅគេហដ្ឋាន ខណៈដែលកិច្ចការងាររបស់លោកត្រូវបានមន្ត្រីផ្សេងៗ ធ្វើជំនួសបណ្តោះអាសន្ន។ កូរ៉េខាងត្បូងបានប្រកាសថា ឆ្លងប្រចាំថ្ងៃ ថ្មីៗ ខ្ទង់២០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។