កូវីដ១៩ អូមីក្រុងរកឃើញឆ្លងថ្មី ៣៦៦នាក់ ខណៈមានអ្នកស្លាប់ ៥នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣៦៦នាក់ ក្នុងនោះករណីនាំចូល ២៦នាក់ និងឆ្លងក្នុងសហគមន៍ ៣៤០នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៥០៧នាក់ និងមានអ្នកស្លាប់៥នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ១ពាន់ ៧៣៨នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៥ពាន់ ៥៣៦នាក់, ស្លាប់សរុប ៣ពាន់ ០៣៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។