មនុស្ស៣នាក់រងរបួសក្នុងករណីអគ្គិភ័យនៅខណ្ឌទួលគោក
ករណីអគ្គិភ័យឆេះផ្ទះ និងឃ្លាំងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១១១A,B,C និងផ្លូវលេខ១២២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ៩ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ (៦ មីនា) បានបណ្តាលឱ្យមនុស្សចំនួន៣នាក់រងរបួស។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចថា ហេតុការណ៍អគ្គិភ័យនេះ ដំបូងចាប់ផ្តើមឡើងដោយបណ្តាលមកពីផ្សារដំបូលធ្លាក់កំទិចធូកផ្សារ ហើយក៏បង្កជាអគ្គិភ័យ ដែលធ្វើឲ្យខូចខាតឆេះផ្ទះល្វែង៨ម៉ែត្រ × ៣០ម៉ែត្រ នឹងឃ្លាំង ទំហំ១៣ម៉ែត្រ × ៣០ម៉ែត្រ និងឆេះខូចខាត ឃ្លាំងចំនួន០១, រថយន្ត Toyota RAIZE ចំនួន ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ ២៦៦៣ , ម៉ូតូចំនួន ០៤គ្រឿង, ម៉ូតូរម៉កចំនួន ០១គ្រឿង, កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរចំនួនមួយខ្នងផ្ទះ ព្រមទាំងមនុស្សចំនួន ០៣នាក់បានរងរបួស។
យ៉ាងណាក៏ដោយ ១ម៉ោងក្រោយមក ពោលគឺនៅម៉ោង១០:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៣៨ឡាន ស្មើរនឹង១៥២ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន ស្មើរនឹង៣២ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើបាស់ទឹកអស់ ចំនួន០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។