រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា​ ​ផ្លូវ​ទៅកាន់​ខេ​ត្ត​កេាះ​កុង​ ​សេវា​ស្នាក់នៅ​ ​និង​ម្ហូបអាហារ​ ​នឹង​រៀបចំ​រួចស្រេច​មុន​បុណ្យ​សមុទ្រ​ចូល​មកដល់​

ជា​ការ​ឆ្លើយតបទៅនឹង​ការ​ព្រួយបារម្ភ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​អំពី​បញ្ហា​ផ្លូវ​ធ្វើដំណើរ​ទៅលេង​ពិធីបុណ្យ​សមុទ្រ​

នា​ខែក្រោយ​នេះ​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ ​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ខេត្តកោះកុង​ ​សេវាកម្ម​ស្នាក់នៅ​-​ម្ហូបអាហារ​ ​និង​សេវា​តម្រូវការ​នានា​ ​នឹង​រៀបរយ​ស្រេចបាច់​មុន​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ​ឈាន​ចូល​មកដល់​។​

​ក្នុង​កិ​ច្ច​ប្រ​ជំុ​លើក​ទី៣​ ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី៤​ ​វិច្ឆិកា​ ​ម្សិលមិញ​ ​ឯសាលា​ខេ​ត្ត​កេាះ​កុង​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​ ​ក្រុមការងារ​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​រដ្ឋបាល​ខេត្តកោះកុង​ ​បាន​និង​កំពុង​ពន្លឿន​ការងារ​នេះ​ជា​រៀងរាល់ថ្ងៃ​ ​ពោល​កិច្ចការ​ទាំងនេះ​នឹង​រួចរាល់​ស្រេចបាច់​មុន​ពិធីបុណ្យ​សមុទ្រ​មកដល់​។​

​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​ក៏​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ​ ​ម្ហូបអាហារ​ ​និង​សេវា​តម្រូវការ​នានា​ ​ផង​ដែរ​ ​ដោយ​ក្នុង​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ ​ផ្ទះសំណាក់​សូមកុំ​ឡើងថ្លៃ​ហួសហេតុ​ពេក​ ​។​ ​បើ​តាម​អង្គប្រជុំ​នៅ​ថ្ងៃម្សិលមិញ​នេះ​ដែរ​ ​ចំ​ពេាះ​កន្លែង​ស្នាក់នៅ​ ​ក្រុមការងារ​ខាង​ភាគី​កម្ពុជា​ ​ក៏បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ ​ដើម្បី​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ ​អាច​ឆ្លង​ទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច​ ​ប្រទេស​ថៃ​ ​និង​ស្នាក់នៅ​ទីនោះ​បាន​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៧​ ​នៅ​ខេត្តកោះកុង​ ​នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៤​-​១៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ​ហ៊ុន​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close