​កូន​ផ្សោត​ថ្មី​មួយ​ក្បាល បង្ហាញ​វត្តមាន នៅ​អន្លង់​កោះ​ផ្តៅ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​

​ខេត្តក្រចេះ​៖ អបអរសាទរ​ដល់​ក្រុម​ជំនាញ​ផ្នែក​ស្រាវជ្រាវ​សត្វ​ផ្សោត​ទន្លេមេគង្គ នៃ​រដ្ឋបាល​ជលផល និង​អង្គការ​WWF ដែល​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ បានបញ្ជាក់​អំពី​កំណត់ត្រា​នៃ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល នៅ​អន្លង់​កោះ​ផ្តៅ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។

​ក្រុម​អ្នកស្រាវជ្រាវ បាន​ប៉ាន់ប្រមាណ​ថា កូន​ផ្សោត​ថ្មី​នេះ មាន​អាយុប្រមាណ​ទើបតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ ​រាល់​កំណើត​របស់​កូន​ផ្សោត​ថ្មី​មួយ​ក្បាលៗ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ ដែលមាន​ចំនួន​នៅ​សេសសល់​តិចតួច កំពុង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ រីឯ​ការការពារ​សត្វ​ផ្សោត​ពេញវ័យ​ឲ្យ​ជៀស​ផុតពី​កត្តា​គំរាមកំហែង ដោយ​សកម្មភាព​មនុស្ស រឹត​តែមាន​ភាពចាំបាច់​ខ្លាំង​ថែមទៀត ដែល​ចាំបាច់​ទៀមទារ​ឲ្យ​បង្កើន​ការ​ល្បាត​ជាប្រចាំ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ថនិកសត្វ​ទឹកសាប​ដ៏​សំខាន់​ជាស​កល​មួយ​ប្រភេទ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close