អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើអោយមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ

ឯកឧត្តម យន្ត មីន ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៨នារសៀលថ្ងៃពុធទី៣១ខែតុលាឆ្នាំ២០១៨កន្លងទៅ។

ឯកឧត្តម យន្ត មីន រំលេចថា៖ទន្ទឹមនឹងលទ្ធផលជាច្រើនដែលកើតពីការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងឡាយ តែចាប់ តាំងពីខែមេសារហូតដល់ខែតុលាឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុ រងការរិៈគន់ច្រើនកគួរកត់សំគាល់។
តែយ៉ាងណា ឯកឧត្តមអភិបាលខេត្ត បានរំលឹកមន្ត្រីទាំងអស់ក្រោមឱវាទ០៣ចំណុច៖
ទី១.ពង្រឹងការអនុវត្តច្បាប់ ២. ដោះស្រាយទំនាស់ដីធ្លី ៣.ពង្រឹងការងារបរិស្ថាន សណ្តាប់ធ្នាប់សន្តិសុខ អោយបានល្អប្រសើរ។

លោក យន្ត មីន មានប្រសាសន៍បន្ថែមថា ដើម្បីអោយស្រុកក្រុងខេត្តយើងស្អាតមានរបៀបរៀបរយ យើងពិតជាមិនអាចខ្វះបានឡើយនូវការចូលរួមពីអ្នកទទាំងអស់គ្នា។
ពីពេលនេះតទៅទោះអ្នកតូចឬអ្នកធំក៏ដោយបើបំពានច្បាប់ត្រូវតែចាត់វិធានការណ៍តាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។

ទន្ទឹមនេះដែរ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា៖
ចាប់ពីស្អែកថ្ងៃទី១វិច្ឆិកា រហូតដល់ថ្ងៃទី១៥ខែវិច្ឆិការ២០១៨នេះ អភិបាលស្រុក ក្រុងទាំងអស់ចាត់វិធានការសំអាតចិញ្ចើមផ្លូវអោយបានស្អាតដោយមិនអនុញ្ញាតអោយអ្នកណាយកចិញ្ចើមផ្លូវធ្វើអាជីវកម្មនាំអោយខូចសណ្តាប់ធ្នាប់ទៀតឡើយ។
ចំពោះនគរបាលចរាចរណ៍និងនរបាលសណ្តាប់ធ្នាប់ត្រូវតែមើលការងារនេះអោយបានតឹងរឹង។ បើប៉ូលីសធ្វើមិនបានឬហត់នឿយពេកខ្វះកំលាំងត្រូវស្នើសុំប្រជាការពារជួយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close