ផ្ទុះ​មីន បណ្តាលឱ្យ​ស្លាប់​កុមារ​ម្នាក់ និង​គោមួយ​ក្បាល នៅ​ស្រុក​គាស់ក្រឡ

ខេត្តបាត់ដំបង​៖ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​០៨ មីនា ឆ្នាំ​២០២២ មាន​ហេតុការណ៍​ផ្ទុះ​មីន នៅ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បាន​បណ្តាលឱ្យ​ស្លាប់​កុមារ​ម្នាក់ និង​គោមួយ​ក្បាល ក្នុងពេលដែល​កុមារា​នោះ​កំពុង​ឃ្វាលគោ​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ធា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close