បន្ទាប់ពី​ថ្នាំ​កូ​វីដ​១៩ ពលរដ្ឋ​នៅក្នុង​តំបន់​អឺរ៉ុប​នាំគ្នា ទៅ​ទិញ​ថ្នាំ iodine ដោយ​បារម្ភ​ខ្លាច​សង្គ្រាម​បរមាណូ

​ពលរដ្ឋ​នៅក្នុង​តំបន់​អឺរ៉ុប បាននាំគ្នា​ទៅ​ទិញ​ថ្នាំ iodine មក​រក្សាទុក​បង្ការ​សារធាតុ​វិទ្យុសកម្ម ខ្លាច​មាន​សង្គ្រាម​បរមាណូ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។​ ​ថ្នាំ iodine ជា​ប្រភេទ (kali iodid) មាន​សមត្ថភាព​ក្នុងការ​កាត់បន្ថយ​ជំងឺ​មហា​រី និង​ជំងឺ​ជាច្រើន​ទៀត ពាក់ព័ន្ធ​សារធាតុ​វិទ្យុសកម្ម ពិសេស​គឺ​កុមារ​។ ថ្នាំ​នេះ​បាន​ផលិតឡើង​ក្រោយ គ្រោះមហន្តរាយ​បែកធ្លាយ​សារធាតុ​វិទ្យុសកម្ម​នៅ​រោងចក្រ​បរមាណូ Chernobyl នា​ឆ្នាំ ១៩៨៦​។​

​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ច មាន​មនុស្ស​ប្រមាណ​៣​ម៉ឺន​នាក់​ហើយ​បាននាំគ្នា​ទៅយក​ថ្នាំ iodine ដោយ​អត់​គិតថ្លៃ​មក​រក្សាទុក បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​ចេញ​បញ្ជារ​ដល់​កងកម្លាំង​បរមាណូ​ត្រៀមលក្ខណ​ក្នុងការ​ធ្វើសង្គ្រាម​កាលពី​ថ្ងៃទី ២៧​ខែកុម្ភៈ ក៏ដូជជា​រោងចក្រ​អគ្គិសនី​យ៍​ដើរ​ដោយ​ថាមពលបរមាណូ ឆេះ​កាលពី​ថ្ងៃទី ៤​ខែមីនា បង្ក​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ស្តីពី​ការ​បែកធ្លាយ​សារធាតុ​វិទ្យុសកម្ម​​។​

​សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា​តម្រូវ​ថ្នាំ iodine កើនឡើង ១០០​ដង​នៅក្នុង​ប្រទេស​ប៉ូឡូញ បើទោះបី រដ្ឋាភិបាល​ប្រទេស​នេះ​បានប្រកាស រក្សា​ថ្នាំ​ដើម្បី​ទុក​ជូន​ពលរដ្ឋ​នៅក្នុងពេល​មាន​គ្រោះអាសន្ន​។​

​ក្រៅពីនេះ នៅមាន​ប្រទេស​ជាច្រើន​ទៀត ក្នុង​តំបន់​អឺរ៉ុប ក្នុងនោះ​មាន ប្រទេស ន័​រ​វែ​ស Luxembourg ក៏បាន​នាំគ្នា​ទៅ​ទទួល​ថ្នាំ​មក​រក្សាទុក​ក្នុងផ្ទះ​ផងដែរ បង្ការ​គ្រោះអាសន្ន​កើតឡើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close