ក្រសួងការងារ៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត) ជារៀងរាល់ខែ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញវីឌីអូនឲមួយ ពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត) ជារៀងរាល់ខែ ដែលអ្នកទទួលបាន ពេលអ្នកចូលនិវត្តន៍ ធ្វើការលែងកើតចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានបែងចែកចេញជាបីប្រភេទ៖
– ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត)
– ប្រាក់សោធនឧត្តរជីវី (ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក)
– ប្រាក់សោធនទុព្វលភាព (ចូលនិវត្តន៍មុនកាលកំណត់)
– លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍
– សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ១២៨៦៕
សូមចូលចុចលីង ខាងក្រោម៖
https://fb.watch/bFczMz_VDh/
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។