ក្រសួង ឲ្យបញ្ឈប់ជាបន្ទាន់ នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតថា «វ៉ាក់សាំងចិន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម»
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលភ្លាមៗ បន្ទាប់ពីមានការបង្ហោះព័ត៌មានប្រឌិតមួយ ដែលលើកថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានចេញមកច្រានចោលយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើង ដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ»។
ជាមួយគ្នានេះ ក្រសួង បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។