លោក ហ្សេ​លេន​ស្គី ​អំពាវនាវ​ឱ្យមាន​កិច្ចចរចា​បញ្ចប់​ជម្លោះ​ជាមួយ​រុស្ស៊ី​

​កៀវ​៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine នៅ​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​អំពាវនាវ​ឱ្យមាន​ការចរចា ស្ថិតក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​លោក ហ្សេ​លេន​ស្គី ត្រូវបាន​ដកស្រង់​សម្តី​ថា សង្គ្រាម​ត្រូវតែ​បញ្ចប់​… យើង​ត្រូវ​អង្គុយ​នៅ​តុ​ចរចា​។ លោក ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សារ​តាម​វីដេអូ​មួយ​កាលពី​យប់​ថ្ងៃ​អង្គា​រថា កិច្ចពិភាក្សា​គួរតែ​ស្មោះត្រង់ និង​មាន​គោលបំណង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​។​

​គួរ​បញ្ជាក់ថា គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​បាន​បើក​កិច្ចចរចា​សន្តិភាព​ចំនួន​បី​លើក​នៅក្នុង​ប្រទេស​បេឡា​រូស ចាប់តាំងពី​សប្តាហ៍​មុន​មក ទោះបីជា​ការចរចា​បានបញ្ចប់​ដោយ​មិនមាន​របកគំហើញ​គួរឱ្យកត់សម្គាល់​ក៏ដោយ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​) រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក ឌី​មី​ត្រូ គូ​លេ​បា គ្រោង​នឹង​ជួប​សម​ភាគី​រុស្ស៊ី​លោក សឺ​ហ្គៃ ឡា​រូ​វ ក្នុងប្រទេស​តួ​ក​គី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close