កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ចាបផ្តើម​ហើយ​នៅ​តួ​ក​គី​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បានចាប់ផ្តើម​ពិភាក្សា​នៅក្នុង​ប្រទេស​តួ​ក​គី ។ នេះ​ជា​ជំនួប​ពិភាក្សា​ជាន់ខ្ពស់​លើកដំបូង ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​កាលពី​ថ្ងៃទី ២៤​ខែកុម្ភៈ ។​

​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ ចាប់ផ្តើម​ពិភាក្សា នៅ​តំបន់រ​ម្មណី​យ​ដ្ឋា​ន Antalya ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី ។ នៅក្នុង​ជំនួប​នោះ​មានការ​ចូលរួម​ពី រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu នា​ថ្ងៃទី ១០​ខែមីនា ។​

​ជំនួប​ពិភាក្សា ក្នុងពេលដែល​ប្រទេស​ទាំងពីរ មិនទាន់​អាច​ស្វែងរក​សំឡេង​រួមគ្នា​មួយ ក្រោយ​សង្គ្រាម​វាយប្រហារ​២​សប្តាហ៍​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយមាន​កិច្ចពិភាក្សា​៣​លើក​កន្លងមក​។​

​នៅ​ថ្ងៃទី ៩​ខែមីនា លោក Kuleba លោក​សង្ឃឹម នៅមានកម្រិត ដោយសារតែ​ជំនួប​ពិភាក្សា​ទទួលបាន​ជោគជ័យ​ឬ​អ​តើ អាស្រ័យទៅលើ ការបញ្ជារ​របស់​វិមាន​ប្រ​ធានា​ធីប​តី​រុស្ស៊ី​ដាក់ចេញ​ឲ្យ លោក Lavrov មក​ពិភាក្សា ។​

​ក្នុង​រយៈពេល​១​សប្តាហ៍​កន្លងមក​តួ​ក​គី បាន​ខិតខំ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្សះផ្សារ​វិវាទ ។ មិនតែប៉ុណ្ណោះ​អ៊ីស្រាអែល​ក៏​ដូចគ្នា​នោះដែរ ដោយបាន​ខិតខំ ជួយ​ស្វែងរក​ដំណោះស្រាយ ដោយ​ប្រធានាធិបតី អ៊ីស្រាអែល​ក្លាយ​ប្រមុខ​ដឹកនាំ​បរទេស​ជួប​ប្រធានាធិបតី​ពូ​ទីន​ដំបូង​គេ​បង្អស់ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​។ ក្រៅពីនេះ​នៅមាន​ប្រធានាធិបតី បារាំង អធិកា​ប​តី​អាល្លឺម៉ង់ ក៏បាន​ជួបពិភាក្សា​ជាច្រើនលើក ទាំង​ជួប​ផ្ទាល់​និង​តាម​ទូរស័ព្ទ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close