រយៈពេល៩ខែ​ ​កម្ពុជា​ប្រមូលប្រាក់​ចំណូល​ ​ពី​វិស័យ​ជលផល​ជាង៣២ម៉ឺន​ដុល្លារ​ ​

​យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​ ​រុក្ខ​ប្រមាញ់​ ​និង​នេសាទ​ ​បាន​បង្ហាញថា​ ​ក្នុងរយៈពេល៩ខែ​ ​ឆ្នាំ២០១៨នេះ​ ​កម្ពុជា​ ​បាន​ប្រមូលប្រាក់​ចំណូល​ពី​វិស័យ​ជលផល​ប្រមាណ​ជាង​ ​៣២ម៉ឺន​ដុល្លារ​។​

​តាម​របាយការណ៍​ដដែល​នោះ​ ​បញ្ជាក់​ថា​ ​វិស័យ​ជលផល​កម្ពុជា​ ​បាន​នាំចេញ​ផលិតផល​នេសាទ​ស្រស់​ជាង​ ​១ម៉ឺន​តោន​ ​ផលិតផល​កែច្នៃ​មាន​ចំនួន​ ​៣ពាន់៩៧០តោន​ ​កើនឡើង២០០តោន​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​

តែ​ទោះ​យ៉ាងណា​ ​ការនាំចេញ​នេះ​ ​នៅ​មានកម្រិត​ទាប​ ​បើ​ធៀប​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​ ​ដែល​បាន​កំណត់​ធ្វើការ​នាំចេញ​ផល​ទឹកសាប​ឲ្យបាន​ ​២ម៉ឺន​តោន​ ​ក្នុង​ឆ្នាំ២០១៨​។​

​បើ​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​រាជរដ្ឋាភិបាល​ ​នឹង​ត្រូវ​ប្រមូល​ចំណូល​ប្រមាណ​ ​៧៥ម៉ឺន២ពាន់២៤៩​ ​ដុល្លារ​ ​ពី​សេវា​នានា​ ​ក្នុង​វិស័យ​ជលផល​នៅ​ឆ្នាំនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close