កម្ពុជា បន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី កូ​វីដ​១៩ អូ​មី​ក្រុង ២៣៧​នាក់​ទៀត ខណៈ​ជាសះស្បើយ ៣០៥​នាក់ និង​ស្លាប់​ម្នាក់ទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ប្រភេទ​អូ​មី​ក្រុង​ចំនួន ២៣៧​នាក់ ក្នុងនោះ​ករណី​នាំចូល ៣០​នាក់ និង​ឆ្លង​ក្នុង​សហគមន៍ ២០៧​នាក់ ចំណែក​អ្នកជំងឺ​ជាសះស្បើយ ៣០៥​នាក់ និង​មាន​អ្នកស្លាប់​ម្នាក់​បន្ថែមទៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣​ម៉ឺន ៣​ពាន់ ៧៣៨​នាក់​, អ្នកជា​សះស្បើយ​សរុប ១២​ម៉ឺន ៨​ពាន់ ៣០០​នាក់​, ស្លាប់​សរុប ៣​ពាន់ ០៤៣៥​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close