Neymar ឈ្លោះគ្នាជាមួយមិត្តរួមក្រុម ក្រោយPSG ចាញ់រៀល ម៉ាទ្រីត

នៃម៉ា ជូនៀ (Neymar Junior) និង ចាយអ៊ិន លូគី ដូណារូម៉ា (Gianluigi Donnarumma) ត្រូវបានមិត្តរួមក្រុមបំបែក បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា បន្ទាប់ពី PSG បរាជ័យក្នុងការប្រកួតក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៣-១ ក្នុងជើងទី២ UEFA Champions League កាលពីពេលថ្មីៗនេះ។

PSG បារាំង ទទួលបានជ័យជម្នះ ក្នុងជើងទី១ដោយលទ្ធផល ១-០ ហើយពួកគេកាន់តែមានសង្ឃឹមថា អាចឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី Kylian Mbappe ស៊ុតបញ្ចូលទីយ៉ាងល្អក្នុងវគ្គទី១ នៅកីឡដ្ឋាន Santiago Bernabeu ប៉ុន្ដែដោយសារការបញ្ជូនបាល់មិនបានល្អរបស់អ្នកចាំទី Donnarumma ទើបខ្សែប្រយុទ្ធ Karim Benzema មានឱកាសស៊ុតបញ្ចូលទីមួយគ្រាប់។

ហើយអ្នកចាំទីរូបនេះ បានចោទ Neymar ថាគ្រាប់បាល់ទី២របស់ក្រុមអធិរាជស ជាកំហុសរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ហើយក្រោយមកសង្គ្រាមពាក្យសម្ដីរបស់កីឡាករឆ្នើមទាំងពីរ ក៏ផ្ទុះឡើងរហូតដល់មិត្តរួមក្រុមចូលមកឃាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close