រកឃើញករណីជំងឺផ្តាសាយបក្សីឆ្លង​មក​មនុស្ស នៅខេត្តសៀមរាប

នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង នៃក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា គេ​បានរកឃើញករណីជំងឺផ្តាសាយ​បក្សី​ ប្រភេទ ​A/H9 (Influenza A/H9) លើមនុស្ស​ តាមរយ:ប្រព័ន្ទតាមដានជំងឺរលាកសួត​ របស់ក្រសួងសុខាភិបាល​ ។

អ្នកដែល​កើត​ជំងឺផ្តាសាយបក្សីនេះ គឺជាទារិកា​ អាយុ​ ១ឆ្នាំ​ ១ខែ​ ស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយ​មានរោគសញ្ញា​ គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម​។

យ៉ាងណាក៏ដោយ ពេលនេះ​ទារិកានោះ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ​ ខេត្ត​សៀមរាបហើយ​ ។

បើតាម​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា នៅក្នុងភូមិរបស់គាត់មានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភ:​ ២០២២ ហើយ​លទ្ធផលពីការយកសំណាកបញ្ជាក់ដោយមន្ទីរពិសោធន៍​ថ្នាក់ជាតិនៅថ្ងៃទី១០​ ខែ​ មិនា​ ឆ្នាំ​ ២០២២ បញ្ជាក់ថាវិជ្ជមាន​ Influenza A/H9 ។

ពេលនេះ មន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង​ សហការណ៏ជាមួយ​ មន្ត្រីក្រុមឆ្លេីយតបបន្ទាន់ខេត្ត​សៀមរាប​បាន​ចុះអង្កេតស្រាវជាវ​ បង្ការ​ និង​ ទប់ស្កាតការរាត្បាត​ ព្រមទាំងអប់រំ​សុខភាពដល់ប្រជាជននៅមូលដ្ឋាន​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close