ប្រទះឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ទម្ងន់​ជាង ២០០​គីឡូក្រាម កប់​ក្នុង​ដី​ជាង​៥០​ឆ្នាំ នៅ​ស្រុក​កណ្ដាលស្ទឹង​

​ខេត្តកណ្ដាល​៖ ស៊ីម៉ាក់ បាន​ប្រទះឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ប្រភេទ MK82 ទម្ងន់​ប្រមាណ ២៣០​គីឡូក្រាម​ចំនួន ១​គ្រាប់ ជា​សំណល់​សង្គ្រាម ស្ថិតនៅ​ភូមិ​ក្តឿង ឃុំ​តា​ដោក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ នេះ​បើ​យោងតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន កម្ពុជា (​ស៊ីម៉ាក់​) ។​

​ការប្រទះឃើញ​នេះ បានធ្វើ​ឡើង​កាលពី​ទី​១២ ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​អង្គភាព​ស៊ីម៉ាក់​ភ្នំពេញ ចុះ​ប្រតិបត្តិការ​កម្ចាត់​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទីតាំង​ខាងលើ ដែល​គ្រាប់​បាន​កប់​នៅ​ជម្រៅ​ប្រមាណ ១៥​ម៉ែត្រ ប្រទះឃើញ​ដោយ​ម្ចាស់​ការដ្ឋាន​រណ្ដៅ​ដី​។​

​កម្លាំង​ស៊ីម៉ាក់ បាន​ដោះ​បន្សាប​គ្រាប់បែក​នេះ ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព បន្ទាប់ពី​វា​បាន​កប់​នៅក្នុង​ដី​ជាង ៥០​ឆ្នាំ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close