ក្រសួងសុខាភិបាល កំណត់​តម្លៃ​ឲ្យ​គ្លីនិក​ឱសថស្ថាន លក់​ថ្នាំ MOLNATRIS បន្ត​តែ​មិនឱ្យ​លើស ៦០​ដុល្លារ ក្នុង​១​ដូ​ស​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ តទៅ បុគ្គល​ម្នាក់ អាច​ស្នើសុំ​ទិញ​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស ពី ១​ប្រអប់ ដល់ ១០​ប្រអប់ ហើយ​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង​អាច​ស្នើសុំ​ទិញ ពី ១០ ប្រអប់ ដល់ ១០០​ប្រអប់ (​តម្លៃ ៥០​ដុល្លារ ក្នុង ១​ប្រអប់​) ហើយ​អាច​លក់​បន្ត​មិន​លើសពី ៦០​ដុល្លារ​អាមេរិក​ក្នុង​១​ដូ​ស​។​

​ក្រសួង​បានកំណត់​តម្លៃ​នេះ នៅក្នុង​សេចក្ដីជូនដំណឹង​មួយ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២​។ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន អាច​បញ្ជា​ទិញ​សាជាថ្មី​យ៉ាងតិច ១​សប្ដាហ៍ ក្រោយ​បញ្ជា​ទិញ​លើកចុងក្រោយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close