សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីក្រុមអនាធិបតេយ្យជិត ៣០០នាក់ ចូលចាប់ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបករណីក្រុមអនាធិបតេយ្យ មានគ្នាប្រមាណ ២៩៥នាក់ ក្នុង នោះស្ត្រី ១១៣នាក់ បានចូលចាប់ ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុច គីឡូលេខ ១៥ ដល់គីឡូលេខ១៧ ស្ថិតក្នុងភូមិ ចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ជាមេខ្យល់បានចំនួន ១០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។