កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ១៤៥នាក់ និងមានជាសះស្បើយ ៣២៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ១៤៥នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ៣២៤នាក់ តែពុំមានអ្នកស្លាប់ទេ។
ក្រសួង បានបញ្ជាក់ថា ក្នុងចំណោចអ្នកឆ្លងថ្មី ១៤៥នាក់នោះ មានករណីឆ្លងក្នុងសហគមន៍ ១១៥នាក់ និងករណីនាំចូលពីក្រៅប្រទេស ៣០នាក់។
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៣ពាន់ ២១៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១២ម៉ឺន ៩ពាន់ ២៩២នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ០៤៧នាក់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។