រុស្សី នឹង​ចេញផ្សាយ​ទណ្ឌកម្ម​សងសឹក​ប្រឆាំង​លោកខាងលិច​វិញ នៅ​ឆាប់ៗ​នេះ​

​ម៉ូស្គូ​៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ាប​កូវ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​ថា ប្រទេស​របស់លោក​នឹង​ផ្សព្វផ្សាយ​កញ្ចប់​ទណ្ឌកម្ម​បុគ្គល ដើម្បី​ប្រឆាំងនឹង​លោកខាងលិច​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក រី​យ៉ាប​កូវ បាន​និយាយ​តាម​កញ្ចប់​ទូរទស្សន៍ Channel One របស់​រុស្ស៊ី​ថា បញ្ជីរាយនាម​បាន​រួចរាល់​ហើយ និង​ថា កញ្ចប់​ទណ្ឌកម្ម​នឹងត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​នេះ​។
​បើតាម​លោក រី​យ៉ាប​កូវ ទីក្រុង​ម៉ូស្គូ មើលមិនឃើញ​មានការ​បង្ហាញ​ណាមួយ​ដែលថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បន្ត​ការសន្ទនា​លើ​អ៊ុយ​ក្រែ​ន​នោះទេ​។​

​អ្នកការទូត​ក៏បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ ដើម្បី​ប្រឆាំងនឹង​ការបញ្ជូន​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ដោយ​បន្ថែមថា អាវុធ​ទាំងនេះ​នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​សម្រាប់​កងកម្លាំង​រុស្ស៊ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close