ចិនបិទទីក្រុង មានពលរដ្ឋជាង១៧លាននាក់ ក្រោយរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង៦០នាក់
កាលពីថ្ងៃទី ១៣ខែមីនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបិទទីក្រុង Shenzhen ទាំងមូល ដែលមានពលរដ្ឋជាង១៧,៥លាននាក់រស់នៅស្ថិតនៅក្នុងខេត្ត Guangdong ។
ពលរដ្ឋនៅក្នុងទីក្រុង Shenzhen ក្នុងខេត្ត Guangdong ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ចិន នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ៣លើក។ ចំណែកទីតាំងអាជីវកម្ម ក្រៅពី កន្លែងលក់អាវហារ ប្រេងសាំង និងសម្ភារៈចាំបាច់គឺត្រូវតែបិទទ្វារ។
ទីក្រុង Shenzhen គឺជាទីតាំងឈរជើងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់កំពូលនៅក្នុងប្រទេសចិន ក្នុងនោះមានក្រុមហ៊ុនផលិត សម្ភារៈទូរគមនាគមន៍ ផលិទូរស័ព្ទរបស់ក្រុមហ៊ុន ហួវៃ ក្រុមហ៊ុនរថយន្តអគ្គិសនីយ៍ BYD Auto ក្រុមហ៊ុនធានារាប់រង់ Ping An Insurance និងក្រុមហ៊ុនជាច្រើនផ្សេងទៀតដូច អាលីបាបា ជាដើម។
ការសម្រេចខាងលើ កើតឡើងក្រោយពេលដែល ទីក្រុង Shenzhen រកឃើញមានករណីឆ្លងកូវីដ ១៩ ចំនួន៦០នាក់នៅក្នុងទីក្រុងនេះកាលពីថ្ងៃទី១៣ខែមីនា ។ ចំណែកករណីឆ្លងនៅទូទាំងប្រទេសចិនវិញមានដល់ទៅ ១៩៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោង នាថ្ងៃទី ១៣ខែមីនា គឺកើនឡើងខ្ពស់មិនធ្លាប់មានរយៈពេលជិត២ឆ្នាំកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។