នាវា​ការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​២​គ្រឿង បាន​ចូល​ចត​ជា​ផ្លូវការ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ ដូច​ការគ្រោងទុក នៅ​ថ្ងៃ​១៥ ខែ​មិនា ឆ្នាំ​២០២២​នេះ នាវា​ស្វ​យ​ការពារ​ជប៉ុន​ចំនួន ២​គ្រឿង ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ចូល​មកដល់​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​។

​បើតាម​មន្ត្រី​កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​ឲ្យ​ដឹងថា នាវា​នេះ បាន​ចូល​ចត​ជា​ផ្លូវការ ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងនោះ​តាម​កម្មវិធី​គ្រោងទុក សម្តេច​ពិ​ជ​យ័​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ដោយផ្ទាល់ នៅ​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ​។​

​សូមបញ្ជាក់ថា ដំណើរ​របស់​នាវា​ស្វ​យ​ការពារ​ជប៉ុន​ចំនួន ០២​គ្រឿង​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មក​កម្ពុជា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​១៥ ដល់​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០២២ និង​ជាការ​រំលឹក​អបអរសាទ ខួប​លើក​ទី​៣០ នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​មន្ត្រី​កង​ទ​ព័​ជើង​ទឹក​ដដែល បន្ថែមថា ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រតិភូ​នាវា​ស្វ​យ​ការពារ​ជប៉ុន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close